ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមការងារ អាវុធហត្ថខណ្ឌទួលគោក ចូលរួមរំលែកទុក្ខដល់គ្រួសារសមាជិក ដែលយាយបង្កើតរបស់លោកទទួលមរណៈភាព! ==> ថ្នាក់ដឹកនាំខេត្តប៉ៃលិន ធ្វើពិធីបួងសួងសុំសេចក្តីសុខ នៅអាស្រមរូបសំណាក់លោកយាយយ៉ាត, ==> អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោកស្រី យិន យ៉ាណារី ម្ចាស់ហាង អាប់ធូយូ ប៊ីសត្រូ ==> ប្រកាសចូលកាន់តំណែង ឧត្តមសេនីយ៍ទោ ហួត សុធី ជាស្នងការនគរបាលខេត្តសៀមរាប ជំនួសឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ដែលត្រូវទៅខេត្តកំពង់ឆ្នាំង ==> សម្តេចម៉ែ ប្រទានព្រះរាជសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ==> សង្រ្កាន្តបាត់ដំបង ទទួលបានភ្ញៀវទេចរជាង ១លាន ៧សែននាក់ ចូលរួមលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ==> អាវុធហត្ថចាប់ និងបញ្ជូនខ្លួនជនជាតិវៀតណាម៧នាក់ ជាមួយគ្រឿងញៀនជិត១គីឡូក្រាម នៅកាន់សាលាដំបូងខេត្តស្វាយរៀង ==> សម្តេចម៉ែ ប្រទានព្រះរាជសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ==> សម្តេចម៉ែ ប្រទានព្រះរាជសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ==> សម្តេចម៉ែ ប្រទានព្រះរាជសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
0

លោក ពុធ សុខា និង លោក ប្រាក់​សំអាត ដាក់​កុងត្រូល​យក​លុយ​ពី​ឈ្នួល​នាំ​ទំនិញ​ទាំង​តូច​ទាំង​ធំ​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ ៖ ថ្មីៗ​នេះ លេចលឺ​ថា បាន​ទៅ​អុកឡុក​តាម​ឃ្លាំងទំនិញ​ធ្វើ​ឲ្យ​ឈ្មួញ​តូចធំ  ដែល​នាំ​ទំនិញ​ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បាន​អោយដឹងថា​លោក ពុធ សុខា និង លោក ប្រាក់​សំអាត  គឺជា​គយ ចល័ត របស់ ក្រសួង ប្រចាំការ នៅ ខេត្ត បន្ទាយមានជ័យ កំពុង​ល្បី​ខ្លាំង ក្រោយពី​ក្រុម អ្នក​ដឹកទំនិញ​តាម​រថយន្ត​តាក់ស៊ី​ពី​ប៉ោយប៉ែត មកកាន់​ខេត្ត​បន្ទាយមានជ័យ ដែល​បាន​ចោទប្រកាន់ថា បាន​ទារ​ប្រាក់​ដាក់​ខែ​ក្រៅផ្លូវការ​ច្រើន​លើសលុប​ហើយ​នោះ មាន​ការធុញទ្រាន់ និង​បាន​បែ​មុខព្រួញ​ទៅ​ចេញ​ទំនិញ​នៅ​ច្រក​ផ្សេង ធ្វើឲ្យ​បាត់បង់​ចំណូល​ពន្ធ​ចូល​រដ្ឋ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែ​ត​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ។​

​ប្រភព​ពី​ក្រុម​អ្នក​ដឹកទំនិញ​តាម​រថយន្ត​តាក់ស៊ី ពី​ប៉ោយប៉ែ​ត​មក​កាន់​ខេត្ត​បន្ទាយមានជ័យ បាន​ត្អូញត្អែរ​ប្រាប់​សារព័ត៌មាន​ថា មកដល់​ពេលនេះ​ពួកគេ​ស្ទើរតែ​ដាច់បាយ​ទៅហើយ​ដោយសារតែ ក្រុម​ឈ្មួញ​ដែល​នាំ​ទំនិញ​ចូល​ពី​ប្រទេស​ថៃ​តាម​ច្រកទ្វារ​អន្តរ ជាតិ​ប៉ោយប៉ែត បាន​បែរ​មុខព្រួញ​ទៅ​ចេញ​ទំនិញ​នៅ​ច្រកទ្វារ​អន្តរជាតិ​ដូង ខេត្ត​បាត់ដំបង និង ច្រកទ្វារ អន្តរជាតិ ព្រំ នា​ខេត្ត​ប៉ៃលិន​វិញ​។ ព្រោះ​តែ​ក្រុម​ឈ្មួញ​ទាំងនោះ មានការ ធុញ​ទ្រាន់ ទៅ​និង​ទង្វើ​របស់​សមត្ថកិច្ច​គ​យ​ចល័ត របស់​ក្រសួង​ដែល​បាន​ទៅ​ក្រឡុក​តាម​ឃ្លាំង​នានា​ក្នុង​ប៉ោយ​ប៉ែត ដើម្បី​ជំរិត​ទារប្រាក់​ដាក់​ខែ តាម​ឃ្លាំងទំនិញ​ដែលជា​អំពើពុករលួយ​។​

​ប្រភព​បន្ត​អោយដឹងទៀតថា ក្រោយ​ពី​ឈ្មួញ​ទាំង​តូច​ទាំង​ធំ បាន​ឈប់​ចេញ​ទំនិញ តាម​ច្រក​ទ្វារ​ប៉ោយប៉ែត បាន​ធ្វើអោយ​ពួកគាត់​ជា​អ្នកស៊ីឈ្នួល​ដឹក​ទំនិញ​ដាច់បាយ​ព្រោះ​គ្មាន​ឥ​វ៉ាន់​ដឹក​។​ប្រភព​បន្ត​អោយដឹងទៀតថា ពួកគាត់​មាន​ក្តីកង្វល់​យ៉ាងខ្លាំង​ព្រោះ​ទើបតែ​បង់​លុយ​កាក់​ក្រៅផ្លូវការ​អោយទៅ​លោក​ពុធ​សុខា​មួយខែ​៦០​ម៉ឺន​រៀល​មិនទាន់​បាន​ស្រង់ដើម​ផង​ស្រាប់តែ​អត់​ទំនិញ​ដឹក​បែប​នេះ​ប្រពន្ធ​កូន​ច្បាស់​ជា​ស៊ី​សៀង​មិនខានឡើយ ។​ទោះជា​យ៉ាងណា មជ្ឈដ្ឋាន​នានា បាន​លើកឡើង​ថា លោក បណ្ឌិត គុណ ញឹម អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​គួរតែ​ត្រួតពិនិត្យ​លើ​បញ្ហា​នេះ​ផង ព្រោះ​មាន​ការ​ត្អូញត្អែរ​ថា​គ្រាន់តែ​ដី​៤៨​គីឡូម៉ែត្រ​សោះ​សរុប​ទាំង​គយ​ច្រកទ្វារ​និង​គយ​ខេត្ត​គយ​ក្រសួង​ផង​មិន​តិច​ជាង​៤​កន្លែង​នោះ​ទេ​ដែល​ធ្វើអោយ​មាន​ភាព​រញ៉េររញ៉ៃ​មែនទែនដោ​យ​ដណ្តើម​គ្នា​ប្រព្រឹត្ត​អំពើរ​ពុករលួយ​។​

​ទោះជា​យ៉ាងណា ប្រភព​ស្និទ​ជាមួយ​ការិយាល័យ​គយ  និង​រដ្ឋាករ ក្រុង​ប៉ោយប៉ែត បាន​លួចខ្សឹប ប្រាប់ថា តាំង​ពី​លោក ពុធ សុខា បាន​ឡើងកាន់​តំណែង​ជា មេ​គយ​ក្រសួង​ប្រចាំ​ផ្លូវ​លេខ​៥​មក​លោក​បាន​អោយ​កូនចៅ​ទារប្រាក់​ក្រៅផ្លូវការ ពី​ក្រុម​អ្នក​ដឹកទំនិញ​តាម​ទំនើងចិត្ត​រហូត​ធ្វើឲ្យ អ្នក​ដឹក​ទំនិញ​រត់​មិន​រួច​ក៏​បាន​បាតុកម្ម តវ៉ា​ផ្អើល​មួយ​សា​រហើយៗ​ពេល​នេះ​មក​ក្រឡុក​តាម​ឃ្លាំង​ធ្វើ អោយ​ឈ្មួញ​តូច​ធំ​ធុញទ្រាន់​ក៏​បាន​ងាក​ទៅរក​ចេញ​ទំនិញ​នៅ​កន្លែង​ផ្សេង​អស់​ធ្វើ​អោយ​គយ​និង​រដ្ឋាករ ក្រុង​ប៉ោយប៉ែត​ប្រមូល​ពន្ធ​ចូល​រដ្ឋ​មិន​គ្រប់​ផែនការ​ដែល​បាត់​បង់ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។​

​ជា​ចុងក្រោយ​ពួកគាត់​សំណូមពរ​អោយ​អង្គភាព​ប្រឆាំង​អំពើរ​ពុក​បើក​ការស៊ើបអង្កេត​លើ​បញ្ហា​នេះ​ផង​ព្រោះតែ កន្លង​មក​គយ​ក្រសួង​បាន​ឡើងចាង​ប្រព្រឹត្ត​អំពើរ​ពុករលួយ​គ្មាន​ញ​ញ៉ើត​ច្បាប់ឡើយ​។​

​សារ​ព័ត​មាន​យើង​នឹង​សុំ​ការបំភ្លឺ​ពី​លោក ពុធ សុខា និង លោក ប្រាក់​សំអាត  គយ​ចល័ត​របស់ ក្រសួង ប្រចាំការ​នៅ​ខេត្ត​បន្ទាយមានជ័យ​បាន​នោះទេ​?៕

 

custom-poipet

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.