ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម អភិបាលរងខេត្តប៉ៃលិននិងជា គណ:កម្មការរដ្ឋបាលក្នុងតំបន់វិនិច្ឆ័យបាន អញ្ជើញចូលរួមប្រជុំ ចុះបញ្ជីលក្ខណៈជាប្រព័ន្ធ ==> លោក ហុក មុន នាយរងសង្កាត់រដ្ឋបាលជលផលឃុំពាមបាង ស្រុកស្ទោងខេត្តកំពង់ធំ បានច្រើនចោលទាំងស្រុងរាល់ការចុះផ្សាយព័ត៌មានមិនពិតពីសំណាក់ website online មួយចំនួន! ==> កម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែតចុះសម្អាតអនាម័យតាមដងផ្លូវនិងសួនច្បារតេជោ ឈ្នះ ឈ្នះ ត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ==> យប់រំលងអាធ្រាត្រទៅហើយសង្ស័យជារឿងគំនុំ មានករណីបាញ់ស្រោចចូលក្នុងផ្ទះជាច្រើនគ្រាប់ ==> កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចេញយាម ល្បាតតាមដងផ្លូវ និងទីប្រជុំជន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ!!! ==> ​អភិបាលខេត្ត​ស្វាយរៀង ណែនាំ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​គ្រោះ​អគ្គិភ័យ​នៅ​ឱ​កា​បុណ្យ​ចូលឆ្នាំថ្មី​ខាង​មុខ ==> មន្ត្រីរាជការ និង​មន្ត្រី​កិច្ចសន្យា​ចំនួន​២៧៦​នាក់ ធ្វើតេស្ត​ពិនិត្យ​រក​សារធាតុ​ញៀន​នៅ​សាលាខេត្ត​ស្វាយរៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! ==> ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ចុះ​ពិនិត្យ និង​វាយតម្លៃ​ដោយ​ផ្ទាល់​លើ​គម្រោង​វិនិយោគ​ទេសចរណ៍​ចំនួន​១៣​កន្លែង ក្នុង​តំបន់ការពារធម្មជាតិ នៅ​ខេត្ត​ពោធិ៍សាត់ ==> ​បញ្ចុះ​ខណ្ឌសីមា ពុទ្ធា​ភិ​សេក និង​សម្ពោធ​សមិទ្ធិផល​នានា នៅ​វត្ត​សាល​វនរ​ង្សី តម្លៃ​ជិត​៥២​ម៉ឺន​ដុល្លារ​, តំណាងរាស្ត្រ មាស សុភា ថ្លែងថា ការកសាង​សមិទ្ធិផល​នេះ ជា​ចំណុច​វិជ្ជមាន នៃ​ការរីកចម្រើន​របស់​កម្ពុជា
0

លោក អ៊ុន​ ចាន់ដា​ ៖​ កត្តាសន្តិភាពនាំមកនូវការអភិវឌ្ឍន៍​ដូចសព្វថ្ងៃនេះ​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោក អ៊ុន​ ចាន់ដា​ ៖​ កត្តាសន្តិភាពនាំមកនូវការអភិវឌ្ឍន៍​ដូចសព្វថ្ងៃនេះ​!

 

ខេត្តកំពង់ចាម ៖ នៅព្រឹក​ ថ្ងៃទី​២៥​ខែមករា​ ឆ្នាំ​២០២៣​ លោក អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ បានអញ្ជេីញ​បេីកការដ្ឋានស្ថាបនាផ្លូវកៅស៊ូពីរជាន់ប្រភេទ​ (DBST) មួយខ្សែ​ និងបេតុងមួយខ្សែ​ ដែលមានប្រវែង​១៤.៦០៣ម៉ែត្រ​ម៉ែត្រ​ ដោយតភ្ជាប់ពីឃុំតាអុង​ ស្រុកចំការលេី​ រហូតដល់​ និងឃុំសូភាស​ ស្រុកស្ទឹងត្រង់​ និងឃុំសូភាស​ ទៅឃុំមេសជ្រៃ​ ស្រុកស្ទឹងត្រង់​។ 

ចូលរួមក្នុងពិធីនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត លោក ប្រធានសាលាដំបូង លោកព្រះរាជអាជ្ញារងនៃអយ្យការសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋជាច្រើនកុះករ។ 

នៅក្នុងឱកាស​បេីកការដ្ឋានស្ថាបនាផ្លូវកៅស៊ូពីរជាន់ប្រភេទ​ (DBST) មួយខ្សែ​ និងបេតុងមួយខ្សែ​ នេនេះដែ លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានក ក្រោនរំលឹកឲ្យមន្ត្រីពិនិត្យមេីលគុណភាពផ្លូវ​ ឲ្យល្អិតល្អន់​ ដេីម្បីប្រេីប្រាស់បានយូរអង្វែង​ ពោលធ្វេីយ៉ាងណារួមគ្នាថែរទាំផ្លូវ​ មួយខ្សែនេះ​អោយបានល្អគង់វង្សយូអង្វែងដើម្បីបំរើផលប្រយោជន៍សាធារណៈ។ 

លោកអភិបាលខេត្តមានប្រសាសន៍ថា មានផ្លូវមានក្តីសង្ឃឹម​ ស្របតាមយុទ្ធសាស្ត្ររបស់រាជរាដ្ឋាភិបាលកម្ពុជា​ ក្រោមការដឹកនាំ​ប្រទេសដោយ​ សម្តេចតេជោ​ ហ៊ុន​ សែន​ គឺយកចិត្តទុកដាក់លេីវិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ ផ្លូវថ្នល់ជាចំបងតែម្តង។​ លោកអភិបាលខេត្ត​ បន្ថែមទៀត​ថា​ កត្តាសុខសន្តិភាពបានធ្វេីឲ្យប្រទេសជាតិមានការជឿនលឿន​ អភិវឌ្ឍន៍​រីកចម្រេីន​ដូចសព្វថ្ងៃនេះ។ 

លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានអំពាវនាវ​ ដល់បងប្អូនប្រជាពលរដ្ឋ​ ដែលរស់នៅតាមបណ្តោយផ្លូវ​បេីកការដ្ឋានស្ថាបនាផ្លូវកៅស៊ូពីរជាន់ប្រភេទ​ (DBST) មួយខ្សែ​ និងផ្លូវបេតុងមួយខ្សែ​ នេះត្រូវចូលរួមសហការប្រសិនបេីមានផលប៉ះពាល់ដោយកត្តាណាមួយ​ ដេីម្បីឲ្យក្រមការងារធ្វេីការងាយស្រួល​ឆាប់ទទួលបានផ្លូវល្អធ្វេីដំណេីរ។ ផ្លូវមួយខ្សែនេះគឺជាសសៃឈាមតភ្ជាប់ពីឃុំមួយទៅឃុំមួយ​ និងតភ្ជាប់រវាងស្រុកនិងស្រុកទៀត​ ដេីម្បីផ្តល់ការដឹកកសិផលទំនិញ​ និងងាយស្រួលធ្វេីដំណេីរប្រចាំថ្ងៃផងដែរ៕

                  

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.