ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្ត​ប៉ៃលិន ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ការត្រួតពិនិត្យ ការអនុវត្តន៍​ការងារ​អត្រានុកូលដ្ឋាន និង​វឌ្ឍនភាព​គម្រោង​មូល​នីធិ​ក្រុង​/​ស្រុក ឃុំ​/​សង្កាត់ ==> ​បង្ក្រាប​ករណី​ឃាតកម្ម និង​នាំ​ខ្លួន​ជនសង្ស័យ មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​បាណន់ ដោយសារ​តែ​មក​លួច​ឆក់​ត្រី​ ==> ព្រះរាជអាជ្ញាខេត្តបាត់ដំបង កែវ សុជាតិ រកយុត្តិធម៌សង្គ្រោះគ្រួសារខ្ញុំ ==> ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​អញ្ជើញ​ពិនិត្យមើល​ដំណើរ​ការងារ​របស់​មន្ត្រី​កំពុង​ប្រចាំការ​នៅ​ច្រក​ចេញចូ​ល​តែ​មួយ​ ==> លោកជំទាវ បាន ស្រីមុំ អញ្ជើញ​ជា​គណៈអធិបតី បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២៣-២០២៤ នៅ​វិទ្យាល័យ ហ៊ុន សែន ក្រុង​ទេព​និម្មិត្ត​ប៉ៃលិន​ ==> ​ថវិកា​មូលនិធិ​មហា​គ្រួសារ​កងរាជអាវុធហត្ថ ត្រូវបាន​ប្រគល់ជូន​គ្រួសារ​សព​សមាជិក​មន្ត្រី អាវុធហត្ថ​រាជធានី​ភ្នំពេញ​! ==> ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្តល់​អនុ​សាន៍ ៨​ចំណុច សម្រាប់​បន្ត​ជំរុញ​ការលើកកម្ពស់​វិស័យ​ជន​មាន​ពិការភាព​នៅ​កម្ពុជា ឱ្យបាន​កាន់តែ​គ្រប់​ជ្រុងជ្រោយ ប្រកប​ដោយ​បរិ​ប័ន្ន និង សមធម៌ ==> ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រាប់​ក្រសួង​ព័ត៌មាន ឲ្យ​ណែនាំ​ដល់​គ្រប់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​របស់​រដ្ឋ និង​ឯកជន បង្កើន​ម៉ោង​ផ្សព្វផ្សាយ ការបកប្រែ​ភាសា​សញ្ញា អក្សរ​រត់ ==> ​រាជរដ្ឋាភិបាល​សម្រេច​ចាត់តាំង​លោក កែវ រតនៈ ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត​ពោធិ៍សាត់ ==> ការផ្សព្វផ្សាយ​ពី​បញ្ហា​គ្រឿងញៀន នៅក្នុង​ពិធីបុណ្យ​សមុទ្រ​ជុំ​ទី​១០ នៅ​ខេត្ត​កែប ទទួលបាន​ការចាប់អារម្មណ៍​គាំទ្រ​ពី​ថ្នាក់ដឹកនាំ និង​សាធារណជន
0

លោក យូ សិរីវុឌ្ឍ ផ្ញើសារអបអរសាទរ និងជូនពរ ឧកញ៉ា ទៀ ណារ៉ាវុទ្ធ និងលោកស្រី មាស សុភារី ក្នុងឱកាសព្រះមហាក្សត្រ ប្រទានគោរមងារ ជា «អ្នកឧកញ៉ា» និង «ឧកញ៉ា»

លោក យូ សិរីវុឌ្ឍ ផ្ញើសារអបអរសាទរ និងជូនពរ ឧកញ៉ា ទៀ ណារ៉ាវុទ្ធ និងលោកស្រី មាស សុភារី ក្នុងឱកាសព្រះមហាក្សត្រ ប្រទានគោរមងារ ជា «អ្នកឧកញ៉ា» និង «ឧកញ៉ា»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ លោក យូ សិរីវុឌ្ឍ នាយរងសេនាធិការចម្រុះអគ្គបញ្ជាការ សម្តែងការអបអរសាទរ និងជូនពរដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះ ឧកញ៉ា ទៀ ណារ៉ាវុទ្ធ និងលោកស្រី មាស សុភារី ត្រូវបានព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់ផ្តល់គោរមងារ ជា «អ្នកឧកញ៉ា» និង «ឧកញ៉ា»។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ ខ្ញុំបាទ មានសេចក្តីសោមនស្សរីករាយ និងសូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមជួយប្រោះព្រំប្រសិទ្ធពរជ័យជូន អ្នកឧកញ៉ា ទៀ ណារ៉ាវុទ្ធ និងឧកញ៉ា មាស សុភារី ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ ជួបប្រទះតែសេចក្ដីសុខ សុភមង្គល និងប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា ការត្រាស់បង្គាប់ផ្តល់គោរពងារជា «អ្នកឧកញ៉ា» និងឧកញ៉ា ដោយព្រះករុណាជាអម្ចាស់តម្កល់លើត្បូង យាងទតឃើញថា អ្នកឧកញ៉ា ទៀ ណារ៉ាវុទ្ធ និងឧកញ៉ា មាស សុភារី បានចូលរួមធ្វើសកម្មភាពជាច្រើន ដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ បម្រើនូវឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជន ពិសេសការងារមនុស្សធម៌៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.