ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្ត​ប៉ៃលិន ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ការត្រួតពិនិត្យ ការអនុវត្តន៍​ការងារ​អត្រានុកូលដ្ឋាន និង​វឌ្ឍនភាព​គម្រោង​មូល​នីធិ​ក្រុង​/​ស្រុក ឃុំ​/​សង្កាត់ ==> ​បង្ក្រាប​ករណី​ឃាតកម្ម និង​នាំ​ខ្លួន​ជនសង្ស័យ មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​បាណន់ ដោយសារ​តែ​មក​លួច​ឆក់​ត្រី​ ==> ព្រះរាជអាជ្ញាខេត្តបាត់ដំបង កែវ សុជាតិ រកយុត្តិធម៌សង្គ្រោះគ្រួសារខ្ញុំ ==> ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​អញ្ជើញ​ពិនិត្យមើល​ដំណើរ​ការងារ​របស់​មន្ត្រី​កំពុង​ប្រចាំការ​នៅ​ច្រក​ចេញចូ​ល​តែ​មួយ​ ==> លោកជំទាវ បាន ស្រីមុំ អញ្ជើញ​ជា​គណៈអធិបតី បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២៣-២០២៤ នៅ​វិទ្យាល័យ ហ៊ុន សែន ក្រុង​ទេព​និម្មិត្ត​ប៉ៃលិន​ ==> ​ថវិកា​មូលនិធិ​មហា​គ្រួសារ​កងរាជអាវុធហត្ថ ត្រូវបាន​ប្រគល់ជូន​គ្រួសារ​សព​សមាជិក​មន្ត្រី អាវុធហត្ថ​រាជធានី​ភ្នំពេញ​! ==> ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្តល់​អនុ​សាន៍ ៨​ចំណុច សម្រាប់​បន្ត​ជំរុញ​ការលើកកម្ពស់​វិស័យ​ជន​មាន​ពិការភាព​នៅ​កម្ពុជា ឱ្យបាន​កាន់តែ​គ្រប់​ជ្រុងជ្រោយ ប្រកប​ដោយ​បរិ​ប័ន្ន និង សមធម៌ ==> ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រាប់​ក្រសួង​ព័ត៌មាន ឲ្យ​ណែនាំ​ដល់​គ្រប់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​របស់​រដ្ឋ និង​ឯកជន បង្កើន​ម៉ោង​ផ្សព្វផ្សាយ ការបកប្រែ​ភាសា​សញ្ញា អក្សរ​រត់ ==> ​រាជរដ្ឋាភិបាល​សម្រេច​ចាត់តាំង​លោក កែវ រតនៈ ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត​ពោធិ៍សាត់ ==> ការផ្សព្វផ្សាយ​ពី​បញ្ហា​គ្រឿងញៀន នៅក្នុង​ពិធីបុណ្យ​សមុទ្រ​ជុំ​ទី​១០ នៅ​ខេត្ត​កែប ទទួលបាន​ការចាប់អារម្មណ៍​គាំទ្រ​ពី​ថ្នាក់ដឹកនាំ និង​សាធារណជន
0

អភិបាលខេត្តប៉ៃលិនដឹកនាំក្រុមការងារចុះអ៊ុតផ្លូវខូចក្លាយជាជង្ហុកតូចធំមួយចំនួននៅក្បែររមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំយ៉ាត

អភិបាលខេត្តប៉ៃលិនដឹកនាំក្រុមការងារចុះអ៊ុតផ្លូវខូចក្លាយជាជង្ហុកតូចធំមួយចំនួននៅក្បែររមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំយ៉ាត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តប៉ៃលិន ៖ គេសង្កេតឃើញរដ្ឋបាលខេត្តប៉ៃលិន បានរៀបចំចុះពិនិត្យមើលការសម្រួលផ្លូវ ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងបោសសម្អាតតាមដងផ្លូវ ដើម្បីរក្សាសោភ័ណភាពទីក្រុងស្អាត ទើបកាលពីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ក្រោយម៉ោងរដ្ឋបាល លោកជំទាវ បាន ស្រីមុំ អភិបា លខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញ និងក្រុមការងារ ចុះធ្វើការអ៊ុតផ្លូវកៅស៊ូក្លាយជាសំបុកមាន់ និងជង្ហុកមួយចំនួន នៅតាមដងផ្លូវជាតិលខ៥៧ ស្ថិតក្នុងភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ចាប់ពីចំណុចរង្វង់មូលត្បូងទទឹម រហូតដល់វិមានឯករាជ្យខេត្ត ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរ និងបង្កភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។
ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ជាមួយគ្នានេះលោកជំទាវអភិបាលខេត្តប៉ៃលិន ក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន ត្រូវនាំគ្នាជួយថែរក្សាទ្រព្យសម្បត្តិសាធារណ:របស់រដ្ឋ ដែលដាក់នៅតាមដងផ្លូវ និងជួយថែទាំដើមឈើដែលខាងរដ្ឋបាលខេត្តខិតខំប្រឹងប្រែងដាំដុះទុកសំរាប់យើងទាំងអស់គ្នា ជាពិសេសក្មេងៗជំនាន់ក្រោយ និងត្រូវនាំគ្នាគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនជានិច្ចផងដែរ។
លើសពីនេះ ភ្ញៀវទេសចរទាំងអស់ ដែលធ្វើដំណើរតាមរថយន្តមកពីតាមបណ្តាខេត្តនានា មុន នឹងទៅលេងតាមរមណីយដ្ឋាន បាននាំគ្នាកោតសរសើរការតុបតែងរបស់រដ្ឋបាលខេត្ត ដែលប្លែកភ្នែក ដោយមានផ្កាចម្រុះពណ៌គួរឱ្យចាប់អារម្មណ៍ផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.