ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ចុះពិនិត្យម្រោងពង្រីកសមត្ថភាពប្រព័ន្ធ ផ្គត់ផ្គង់ទឹកស្អាតខេត្តពោធិ៍សាត់ ខណៈបច្ចុប្បន្នសម្រេចបាន ៦៤.៦%ហើយ ==> អ្នកនាំពាក្យក្រសួងការបរទេស ច្រានចោលព័ត៌មាន បង្កឱ្យមានការភាន់ច្រឡំរបស់វិទ្យុបរទេសមួយ បំភ្លៃទាំងស្រុងការងារដ៏សំខាន់ របស់ស្ថានទូតកម្ពុជានៅបរទេស ==> ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បញ្ចប់ដំណើរបំពេញទស្សនកិច្ចដកពិសោធន៍កិច្ចការនគរបាលនៅជប៉ុន រយៈពេល៣ថ្ងៃ ជាមួយនឹងបទពិសោធន៍ល្អៗ សម្រាប់កិច្ចការពារព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍២០២៣ ==> លោក​ឧត្តមសេនីយ៍ទោ​ តេ​ង​ ច័ន្ទ​ណាត​ ស្នងការ​នគរបាល​ខេត្ត​ សៀមរាប​ បាន​ដាក់​ពង្រាយ​កម្លាំង​ការពារ​ធានា​សន្តិសុខ​ សុវត្ថិភាព​ សណ្តាប់ធ្នាប់​សាធារណៈ​ ជូន​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ ==> អភិបាលខេត្តកំពង់ស្ពឺ ជំរុញកសិករឱ្យបង្កើនការដាំដុះ ដើម្បីលើកកម្ពស់ជីវភាពក្នុងគ្រួសារ និងផ្គត់ផ្គង់តម្រូវការទីផ្សារនៅក្នុងស្រុក ==> ពលរដ្ឋជាង៦០០គ្រួសារ នៅស្រុកគូលែន ទទួលបានបណ្ណសម្គាល់ម្ចាស់អចលនវត្ថុ ចេញផ្សាយ ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២៣ ==> កំពូលតារាចម្រៀង និងមហាជនរាប់ម៉ឺននាក់ ផ្ទុះការរិះគន់លើបុគ្គលឈ្មោះ តាំង សារ៉ាដា ដែលចោទប្រកាន់បំភ្លៃការពិត ប្រឌិតព័ត៌មានធ្វើឲ្យប៉ះពាល់កិត្តិយសអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ==> លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជេីញ​ជាអធិបតី​ភាព​ ក្នុងពិធីប្រជុំផ្សព្វផ្សាយបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆ្នាំ២០២២ និងលើកទិសដៅផែនការសកម្មភាពការងារ ឆ្នាំ២០២៣​!!! ==> ព្រឹកនេះគណបក្សប្រជាជនកម្ពុជា ចាប់ផ្តើមមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស រយៈពេល២ថ្ងៃ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន និងសម្តេច ហេង សំរិន ==> ទីបំផុត!អ្នកដែលបង្ខូច កេរ្តិ៍ឈ្មោះឯកឧត្តម ប្រាក់ សុវណ្ណ និងលោកជំទាវ ស ចេង ត្រូវឃុំខ្លួននៅ ពន្ធនាគារព្រៃ.ស
0

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជាអធិបតីក្នុងពិធី ប្រគល់សញ្ញាបត្រជូននិស្សិត CUS ជិត ៧ពាន់នាក់

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជាអធិបតីក្នុងពិធី ប្រគល់សញ្ញាបត្រជូននិស្សិត CUS ជិត ៧ពាន់នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុង ពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត ៧ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ។ ពិធីនេះប្រារព្ធឡើងនៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត CUS៖

* សម្តេចតេជោ ហ៊ុន សែន កោតសរសើរក្រុមប្រឹក្សា ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ CUS ដែលបានប្រឹងប្រែងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មានធនធានមនុស្សមិនអាចធ្វើអ្វីបាននោះឡើយ ដូច្នេះត្រូវប្រឹងប្រែងបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីបំពេញសេចក្តីត្រូវការលើការអភិវឌ្ឍ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបច្ចុប្បន្នមិនមានកន្លែងអប់រំក្រោមអគារបាក់បែកទៀតនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអប់រំនៅកម្ពុជា ផ្តើមចេញពីអ្នកចេះច្រើន បង្រៀនអ្នកចេះតិច និងអ្នកចេះតិច បង្រៀនអ្នកមិនចេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានប្រទេសជាច្រើនបានធ្វើបដិវត្តន៍ តែមិនដូចការធ្វើបដិវត្តន៍នៅកម្ពុជានោះទេ។ ខុសត្រង់ថា ការធ្វើបដិវត្តន៍របស់ប្រទេសទាំងនោះ បានបន្តជាមួយសមិទ្ធផលរបបចាស់ ឬគ្រាន់តែកែលំអចំណុចដែលរបបថ្មីយល់ថាមិនល្អ ប៉ុន្តែនៅកម្ពុជា ត្រូវចាប់ផ្តើមឡើងវិញលើគ្រប់វិស័យ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកខ្លះទទួលបានការបណ្តុះបណ្តាលពីក្រោមដំបូលសាលារបស់កម្ពុជា ប៉ុន្តែគេបែរជាមើលស្រាលគុណភាពអប់រំនៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនៅតែមានមោទនភាព ចំពោះការសម្រេចឱ្យវិស័យឯកជនចូលរួមវិនិយោគលើវិស័យអប់រំ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើមិនឱ្យវិស័យឯកជនចូលរួមវិនិយោគលើវិស័យអប់រំទេ កម្ពុជានឹងជួបបញ្ហាផ្តល់ការអប់រំ។

* សម្តេចតេជោ ហ៊ុន សែន កំពុងពិចារណាផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់ប្រជាពលរដ្ឋក្រីក្រ ដោយមិនគិតថ្លៃ ហើយផ្តល់ប្រាក់ឧបត្ថម្ភថែមទៀត។
សម្តេចតេជោ គ្រោងអនុវត្តន៍នៅចុងឆ្នាំ២០២៣ ឬឆ្នាំ២០២៤។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្លាំងពលកម្ម ដែលគ្មានជំនាញវិជ្ជាជីវៈ មិនអាចឆ្លើយតបនឹងតម្រូវការកម្លាំងពលកម្មនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន ចូលរួមអបអរសាទរជាមួយនិស្សិតជ័យលាភីទាំងអស់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំណេះមិនអាចទទួលបានដូចការបញ្ចូលឈាមនោះឡើយ គឺទាមទារឱ្យមានការប្រឹងប្រែងរៀនសូត្រ។

* សម្តេចតេជោ ហ៊ុន សែន រំលឹកជាថ្មីឱ្យចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍រាប់ថយក្រោយ ឆ្ពោះទៅកាន់ព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ នៅថ្ងៃទី២៥ ខែមករា។

* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវរួមគ្នារៀបចំការប្រកួតស៊ីហ្គេម និងប៉ារ៉ាហ្គេម ឱ្យទទួលបានជោគជ័យ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រះមហាក្សត្រនឹងយាងប្រទានព្រះភ្លើងសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ចេញពីខេត្តសៀមរាប។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ៩៖២៨នាទីព្រឹកថ្ងៃដដែល, សូមអរគុណចំពោះការទស្សនាការផ្សាយផ្ទាល់ តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.