ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បន្តជួយដល់គ្រួសារអតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជា! ==> នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង ៦ប៉ុស្តិ៍ចំណុះអង្គភាពវរសេនាតូចលរខ៨៩១ ដឹកនាំដោយលោក វរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ អញ្ជើញចូលរួម កិច្ចប្រជុំបូកសរុបលទ្ធផលខែមីនា និងទិសដៅបន្តខែមេសាឆ្នាំ២០២៤!!! ==> សេចក្តីជូនដំណឹង ស្តីពីការបន្តសុពលភាពបណ្ណសារព័ត៌មានឆ្នាំ២០២៣ ==> ឯកឧត្តម អភិបាលរងខេត្តប៉ៃលិននិងជា គណ:កម្មការរដ្ឋបាលក្នុងតំបន់វិនិច្ឆ័យបាន អញ្ជើញចូលរួមប្រជុំ ចុះបញ្ជីលក្ខណៈជាប្រព័ន្ធ ==> លោក ហុក មុន នាយរងសង្កាត់រដ្ឋបាលជលផលឃុំពាមបាង ស្រុកស្ទោងខេត្តកំពង់ធំ បានច្រើនចោលទាំងស្រុងរាល់ការចុះផ្សាយព័ត៌មានមិនពិតពីសំណាក់ website online មួយចំនួន! ==> កម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែតចុះសម្អាតអនាម័យតាមដងផ្លូវនិងសួនច្បារតេជោ ឈ្នះ ឈ្នះ ត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ==> យប់រំលងអាធ្រាត្រទៅហើយសង្ស័យជារឿងគំនុំ មានករណីបាញ់ស្រោចចូលក្នុងផ្ទះជាច្រើនគ្រាប់ ==> កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចេញយាម ល្បាតតាមដងផ្លូវ និងទីប្រជុំជន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ!!! ==> ​អភិបាលខេត្ត​ស្វាយរៀង ណែនាំ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​គ្រោះ​អគ្គិភ័យ​នៅ​ឱ​កា​បុណ្យ​ចូលឆ្នាំថ្មី​ខាង​មុខ ==> មន្ត្រីរាជការ និង​មន្ត្រី​កិច្ចសន្យា​ចំនួន​២៧៦​នាក់ ធ្វើតេស្ត​ពិនិត្យ​រក​សារធាតុ​ញៀន​នៅ​សាលាខេត្ត​ស្វាយរៀង
0

​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​បុក​ម៉ូតូ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កែប ៖ កេ្មងប្រុស​ជំទង់​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង​ម្នាក់​ទៀត​បាន​រងរបួស​ធ្ងន់ ដោយសារ​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​បុក​ម៉ូតូ ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា​។​

​គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៨​និង​១០​នាទី​ព្រលប់ ថ្ងៃទី​២០​ខែវិច្ឆិកា ឆ្នាំ​២០១៧ ចំណុច​ទល់មុខ​ស្ថានីយ៍​ប្រេង​ឥន្ទនៈ​L H R ស្ថិតក្នុង​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុង​-​ខេត្ត​កែប លើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣ រវាង​រថយន្ត​និង​ម៉ូតូ ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា​។​

​ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​និយាយថា មុនពេល​កើត​ហេតុការណ៍​ដ៏​រន្ធត់​នេះ គេ​ឃើញ​ក្មេងប្រុស​ជំទង់​ពីរ​នាក់​បងប្អូន​ជិះ​ម៉ូតូ​ម៉ាក​ស្កូប​ពី​ឌុប​គ្នា ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​ក្នុង​ល្បឿន​ដូច​ព្យុះ លុះ​មកដល់​មុខ​ស្ថានីយ៍​ប្រេង​L H R ដែល​ជា​ចំណុច​កើតហេតុ គាប់​ជួន​មាន​រថយន្ត​ប្រភេទ​សណ្តោង​ខ្នាត​ធំ បោះពួយ​មក​ពី​កើត ក្នុង​ទិសដៅ​បញ្ច្រាស​ទិស​គ្នា ហើយ​វាក់​អើ​ុ​គ្នា​នៅ​កណ្តាល​ទ្រូងផ្លូវ​ទើប​ជ្រុល​បុក​គ្នា​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ក្មេង​ជំទង់​ជា​អ្នកបើកបរ​ម៉ូតូ​ត្រូវ​រថយន្ត​កិន​ដាច់​ក្បាល​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ រីឯ​អ្នក​អ្នករួមដំណើរ​រងរបួស​ធ្ងន់ ចំណែក​ម៉ូតូ​រង​ការខូចខាត​ស្ទើ​ទាំងស្រុង​ផង​ដែរ​។​សាក្សី​ដដែល​បានឲ្យដឹង​ទៀតថា ក្រោយ​ពី​ប៉ះទង្គិច​គ្នា​រថយន្ត​ក៏​បាន​បន្ត​ល្បឿន​ទៅ​មុខ​ប្រមាណ​ជាង​១០០​ម៉ែត្រ​ទើប​តែ​កុង​ចត​រថយន្ត​ចោល​ហើយ​ដាក់​មេ​ប្រូច​បាត់ស្រមោល​។​

​ទាក់ទិន​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ សមត្ថកិច្ច​បាន​បញ្ជាក់​ថា​៖ នេះ​ជា​ឧបទ្ទវហេតុ​គ្រោះថ្នាក់​មួយ​បង្កឡើង​ដោយសារ​កត្តា​មនុស្ស ពោល​គឺ​ការបើកបរ​មិន​គោរព​ច្បាប់ ពិសេស​ការបើកបរ​ក្នុងស្ថានភាព​ប្រជែង ហើយ​មិន​ពាក់មួក​សុវត្ថិភាព ទើប​បង្ក​ឲ្យមាន​សោកនាដក​ម្ម​កើត​ឡើង​បែប​នេះ​។​ប៉ូលិស​បាន​ប្រាប់ទៀតថា​៖ ជនរងគ្រោះ​ទាំង​ពីរ​នាក់​ខាងលើ​ជា​បងប្អូន​បង្កើត​នឹង​គ្នា ទី​១ ឈ្មោះ អ៊ូ លាង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​ជា​សិស្ស ជា​អ្នកបើកបរ​ម៉ូតូ​(​ស្លាប់​) ទី​២ ឈ្មោះ អ៊ូ លេង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​ជា​សិស្ស​(​របួសធ្ងន់​) មាន​ទីលំនៅ​ក្នុងភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុង​-​ខេត្ត​កែប ជនរងគ្រោះ​ជិះ​ម៉ូតូ​ឌុប​គ្នា ម៉ាក​ស្កូប​ពី​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1DD-7260 ។​

​ដោយឡែក រថយន្ត​បង្កហេតុ ប្រភេទ​សណ្តោង ម៉ាក​ហីុយ៉ាន់ដាយ ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ​3A-3489 អ្នកបើកបរ​គេចខ្លួនបាត់​។​

​ក្រោយ​ពី​វាស់វែង​មធ្យោបាយ​ពាក់ព័ន្ធ សមត្ថកិច្ច​បាន​នាំយក​ទៅ​រក្សាទុក​នៅ​ឯ​អធិការដ្ឋាន​នគរ​ក្រុងកែប សម្រាប់​ធ្វើ​ការដោះស្រាយ​គ្នា​នៅពេល​ក្រោយ​។​ចំណែក​អ្នក​របួស​ក៏​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាមៗ​នៅក្នុង​មន្ទីរពេទ្យ​។​ចំពោះ​សព​ជនរងគ្រោះ ក៏​ត្រូវបាន​ក្រុមគ្រួសារ​មក​ទទួលយក​ទៅកាន់​លំនៅឋាន ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​។​/
​ណា​រិទ្ធ​

 

r171122b1 r171122b4 r171122b5 r171122b3 r171122b2

Filed in: គ្រោះថ្នាក់​ចរាចរណ៍

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.