មន្រ្តីយោធាសឹករងប៉ោយប៉ែត បានគំរាមកំហែងប្រើអំពើហឹង្សារទៅលើស្រ្តីម្នាក់នៅភូមិចំបក់ ស្រុកម៉ាឡៃ…!
មន្រ្តីយោធាសឹករងប៉ោយប៉ែត បានគំរាមកំហែងប្រើអំពើហឹង្សារទៅលើស្រ្តីម្នាក់នៅភូមិចំបក់ ស្រុកម៉ាឡៃ…!
បន្ទាយមានជ័យ ÷ មន្រ្តីយោធាសឹងរងប៉ោយប៉ែត បានគំរាមកំហែងនឹងប្រើអំពើហឹង្សារទៅលើប្រជាពលរដ្ឋ ដែលជាស្រ្តី នៅភូមិចំប់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
លោក ចម្រើន សុខហឿន ដែលជាមន្រ្តីយោធា ផ្នែកសឹករងប៉ោយប៉ែត ប្រចាំការនៅប៉ុស្តិ៍ចំបក់ព្រំប្រទល់ច្រករបៀងខ្មែរថៃ ដែលមានទីតាំង ស្ថិតនៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានគំរាមកំហែងនឹងចង់ប្រើប្រាស់អំពើហឹង្សារទៅស្រ្តីម្នាក់ដែលជាប្រជាពលរដ្ឋស្លូតត្រង់ ។
យោងតាមប្រភពខាងលើ ហើយយើងក៏ដឹងហើយថា ទាហានគេប្រើសម្រាប់ការពារពលរដ្ឋ ការពារបូរណភាពទឹកដី គេមិនដែលប្រើទាហាន សម្រាប់គំរាមកំហែងសម្លាប់ប្រជាជនខ្លួនឯង ដូចលោក ចម្រើន សុខហឿន ដែលជាមន្រ្តីយោធាសឹករងប៉ោយប៉ែតនោះទេ ។
រហូតមកដល់ពេលនេះខ្ញុំបាទ ខ្លាតូច ក៏បាទព្យាយាមទំនាក់ទំងទៅ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន ដែរ តាមរយៈសារឆាត Messager ដើម្បីសុំការបំភ្លឺ តែលោកមិនបានចូលមើលនឹងមិនបានតបឆ្លើយជាមួយសារព័ត៌មានយើងទេ ៕