ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បន្តជួយដល់គ្រួសារអតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជា! ==> នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង ៦ប៉ុស្តិ៍ចំណុះអង្គភាពវរសេនាតូចលរខ៨៩១ ដឹកនាំដោយលោក វរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ អញ្ជើញចូលរួម កិច្ចប្រជុំបូកសរុបលទ្ធផលខែមីនា និងទិសដៅបន្តខែមេសាឆ្នាំ២០២៤!!! ==> សេចក្តីជូនដំណឹង ស្តីពីការបន្តសុពលភាពបណ្ណសារព័ត៌មានឆ្នាំ២០២៣ ==> ឯកឧត្តម អភិបាលរងខេត្តប៉ៃលិននិងជា គណ:កម្មការរដ្ឋបាលក្នុងតំបន់វិនិច្ឆ័យបាន អញ្ជើញចូលរួមប្រជុំ ចុះបញ្ជីលក្ខណៈជាប្រព័ន្ធ ==> លោក ហុក មុន នាយរងសង្កាត់រដ្ឋបាលជលផលឃុំពាមបាង ស្រុកស្ទោងខេត្តកំពង់ធំ បានច្រើនចោលទាំងស្រុងរាល់ការចុះផ្សាយព័ត៌មានមិនពិតពីសំណាក់ website online មួយចំនួន! ==> កម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែតចុះសម្អាតអនាម័យតាមដងផ្លូវនិងសួនច្បារតេជោ ឈ្នះ ឈ្នះ ត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ==> យប់រំលងអាធ្រាត្រទៅហើយសង្ស័យជារឿងគំនុំ មានករណីបាញ់ស្រោចចូលក្នុងផ្ទះជាច្រើនគ្រាប់ ==> កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចេញយាម ល្បាតតាមដងផ្លូវ និងទីប្រជុំជន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ!!! ==> ​អភិបាលខេត្ត​ស្វាយរៀង ណែនាំ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​គ្រោះ​អគ្គិភ័យ​នៅ​ឱ​កា​បុណ្យ​ចូលឆ្នាំថ្មី​ខាង​មុខ ==> មន្ត្រីរាជការ និង​មន្ត្រី​កិច្ចសន្យា​ចំនួន​២៧៦​នាក់ ធ្វើតេស្ត​ពិនិត្យ​រក​សារធាតុ​ញៀន​នៅ​សាលាខេត្ត​ស្វាយរៀង
0

​លោក សុខ សម្បត្តិ អភិបាល​ខណ្ឌ​ព្រែក​ព្នៅ ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ ​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៥​ក្នុង​ដែនដី​ខណ្ឌ​ព្រែក​ព្នៅ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្នុងនាម​អាជ្ញាធរ​ដែនដី នៃ​អាណាចក្រ​ខណ្ឌ​ព្រែក ព្នៅ​ដែល​ជា​ខណ្ឌ​មួយ​ទើប​តែ​បង្កើតឡើង​ថ្មី របស់ រាជធានី​ភ្នំពេញ គេ​តែងតែ​សង្កេតឃើញ​វត្តមាន និង សកម្មភាព​បំរើ និង​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ខណ្ឌ ពិសេស គឺ​លោក សុខ សម្បត្តិ អភិបាល នៃ​គណ​អភិបាល ខណ្ឌ​ព្រែក​ព្នៅ​តែម្តង ដែល​លោក​តែងតែ​យកចិត្ត​ទុក ដាក់​ដោះស្រាយ​នូវ​គ្រប់​បញ្ហា​របស់​បងប្អូន ប្រជា​ពល រដ្ឋ​ក្នុង​មូលដ្ឋាន​ដោយ​មិន​មាន​រើសអើង​និន្នាការ ន​យោ បាយ​អ្វី​ឡើយ ។ តាម​ការសង្កេត​ឃើញ​រាល់ថ្ងៃ​លោក សុខ សម្បត្តិ ពិតជា​មាន​ភារកិច្ច​ម​មារ​ញឹក​ខ្លាំងណាស់ សឹងតែ​រក​ពេល​សំរាក​ពុំបាន​នោះទេ ។​

​ក្រៅ​ការត្រួត ពិនិត្យ​លើ​ឯកសារ​លុខិតស្នាម​បែបបទ​គតិយុត្តិ​ផ្សេងៗ នៅក្នុង​ប៊ុយ​រ៉ូ និង​ការប្រជុំ​ដាក់​ផែនការ​ជាប្រចាំ សប្តាហ៍ លោក​អភិបាលខណ្ឌ​ឆ្លៀត​ពេល​ចុះ​តាម​មូល ដ្ឋា​ន​សាកសួរ​សុខទុក្ខ និង​ដោះស្រាយ​ឧបត្ថម្ភ​តាម លទ្ធភាព​ជួយ​ដល់​ពលរដ្ឋ​ដែល​ខ្វះខាត​ជីវភាព​ក្នុង គ្រួសារ ។ ហើយ​បញ្ហា​ចម្បង​ចំពោះ​មុខ​ដែល​លោក ផ្តោត​ការយកចិត្តទុកដាក់​ខ្លាំង​បំផុត​នោះ គឺ​បញ្ហា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សង្គម​ដែល​មិន អាច​ធ្វេសប្រហែស​ឡើយ ។​

​ថ្មីៗ​នេះ​ការប្រជុំ​ដាក់ ផែនការ​រឹតបន្តឹង​ផ្នែក​សន្តិសុខ សណ្តាប់ធ្នាប់​នេះ​គឺ បាន​ធ្វើឡើង​ព្រមៗ​គ្នា​ទូទាំង​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ត្រៀម​គ្រប់​មធ្យោបាយ និង​កម្លាំង​សមត្ថកិច្ច​ប្រ ដាប់​អាវុធ​គ្រប់​ប្រភេទ​អនុវត្ត​បទបញ្ជា​ក្នុង​ការទប់ស្កាត់ និង​បង្ក្រាប​ដល់​ក្រុមអ្នកតវ៉ា​ប្រឆាំង​ប៉ុនប៉ង​ចង់​ផ្តួលរំលំ រាជរដ្ឋាភិបាល​ស្របច្បាប់ និង​ជាពិសេស​គឺ​ត្រៀម​ការ ពារ​សន្តិសុខ​សណ្តាប់ធ្នាប់ ក្នុងពេល​ដែល​តុលាការ កំពូល បើក​សវនាកា​រលើ​សំណុំរឿង​បណ្តឹង​រំលាយ គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ង​ទី​១៦​វិច្ឆិកា​២០១៧​នេះ ដាច់ខាត​ត្រូវតែ​អនុវត្ត​ការងារ​ឲ្យបាន​ជោគជ័យ និង មាន​ប្រសិទ្ធិភាព​គឺ​មិន​អនុញ្ញាតិឲ្យ​មាន​ការជួ​ប​ជុំ​ប្រ មូលផ្តុំ​កម្លាំង​ធ្វើ​ការតវ៉ា​ប្រឆាំង​ទោះ​ក្នុង​ទ្រង់ទ្រាយ​ណា ក៏ដោយ គឺ​ត្រូវតែ​ធ្វើការ​បង្ក្រាប​ដោយ​គ្មាន​ការ​យោគ យល់​នោះទេ ។ ជាក់ស្តែង​នៅ​យប់​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង ១៩:០០​នាទី យប់​លោក សុខ សម្បត្តិ អភិបាល នៃ​គណ​អភិបាល​ខណ្ឌ​ព្រែក ព្នៅ បាន​ដឹកនាំ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ ចុះ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ នៅ​គោលដៅ​មុខ​បឋម សិក្សា​ព្រែក​ព្នៅ ផ្លូវជាតិ​លេខ​៥ សង្កាត់​ព្រែក​ព្នៅ

​ដើម្បី​រឹតបន្តឹង​លើ​បញ្ហា​សន្តិសុខ សុវត្ថិភាព សណ្តា​ប់ ធ្នា​ប់ ។ សូមបញ្ជាក់​ថា សកម្មភាព​របស់​កង​កម្លាំង សមត្ថកិច្ច​របស់​អាជ្ញា​ធរ​ខណ្ឌ​ព្រែក​ព្នៅ​នេះ​មិនមែន ជា លើក​ទី​១​ទេ គឺ​បាន​អនុវត្ត​ជា​ប្រចាំ​ដូច​ភ្លៀងរលឹម ៕ ដោយ​: សុផល​

 

i171116r3-(1) i171116r3-(5) i171116r3-(4) i171116r3-(3) i171116r3-(2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.