ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង ៦ប៉ុស្តិ៍ចំណុះអង្គភាពវរសេនាតូចលរខ៨៩១ ដឹកនាំដោយលោក វរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ អញ្ជើញចូលរួម កិច្ចប្រជុំបូកសរុបលទ្ធផលខែមីនា និងទិសដៅបន្តខែមេសាឆ្នាំ២០២៤!!! ==> សេចក្តីជូនដំណឹង ស្តីពីការបន្តសុពលភាពបណ្ណសារព័ត៌មានឆ្នាំ២០២៣ ==> ឯកឧត្តម អភិបាលរងខេត្តប៉ៃលិននិងជា គណ:កម្មការរដ្ឋបាលក្នុងតំបន់វិនិច្ឆ័យបាន អញ្ជើញចូលរួមប្រជុំ ចុះបញ្ជីលក្ខណៈជាប្រព័ន្ធ ==> លោក ហុក មុន នាយរងសង្កាត់រដ្ឋបាលជលផលឃុំពាមបាង ស្រុកស្ទោងខេត្តកំពង់ធំ បានច្រើនចោលទាំងស្រុងរាល់ការចុះផ្សាយព័ត៌មានមិនពិតពីសំណាក់ website online មួយចំនួន! ==> កម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែតចុះសម្អាតអនាម័យតាមដងផ្លូវនិងសួនច្បារតេជោ ឈ្នះ ឈ្នះ ត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ==> យប់រំលងអាធ្រាត្រទៅហើយសង្ស័យជារឿងគំនុំ មានករណីបាញ់ស្រោចចូលក្នុងផ្ទះជាច្រើនគ្រាប់ ==> កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចេញយាម ល្បាតតាមដងផ្លូវ និងទីប្រជុំជន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ!!! ==> ​អភិបាលខេត្ត​ស្វាយរៀង ណែនាំ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​គ្រោះ​អគ្គិភ័យ​នៅ​ឱ​កា​បុណ្យ​ចូលឆ្នាំថ្មី​ខាង​មុខ ==> មន្ត្រីរាជការ និង​មន្ត្រី​កិច្ចសន្យា​ចំនួន​២៧៦​នាក់ ធ្វើតេស្ត​ពិនិត្យ​រក​សារធាតុ​ញៀន​នៅ​សាលាខេត្ត​ស្វាយរៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​!
0

លោក ជុំ ប៊ុណ្ណា​រ័ត្ន មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​ព្រែក​ចាក បើកភ្លើង​ខៀវ​ឱ្យ​ឈ្មួញ​បង្កប់​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​ពី​ប្រទេស​វៀតណាម​យ៉ាង​ពេញបន្ទុក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​កំពត ៖ ថ្មីៗ​នេះ​លោក ជុំ ប៊ុណ្ណា​រ័ត្ន មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក កំពុង​ប្រឈម​នឹង​ការរិះគន់ យ៉ាងខ្លាំង​ពី​ពួក​ឈ្មួញ​នាំចូល​ទំនិញ​ស្របច្បាប់ ទោះបី​មាន​ឯកសារ​បង់ពន្ធ​ជូន​រដ្ឋ​ត្រឹមត្រូវ​យ៉ាងណាក៏ដោយ ក៏​ក្នុង​ទំនិញ​១​កុង តឺន័​រ ឬ​រថយន្ត​តូច ឬ​ធុន​ធំ​ត្រូវ​តែ​ចំណាយ​លុយ​ជា​ច្រើន​រយ​ដុល្លារ ទើប​អាច​នាំ​ទំនិញ​ចូល​ទឹកដី​ខ្មែរ​បាន ។ ប្រសិនបើ​មិន​បង់ លុយ​ទៅតាម​ការកំណត់​របស់​ក្រុម នគរបាល​អន្តោប្រវេសន៍ ក្រុម​មន្ត្រី​គយ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងនោះ​ទេ គឺ​មិន​អាច​ដឹក ទំនិញ​ឆ្លងកាត់​ច្រក​ព្រំដែន​បាន​ឡើយ ។ ប្រការ​នេះ​ធ្វើឱ្យ​ក្រុម​ឈ្មួញ​នាំចូល​ទំនិញ​ស្របច្បាប់ និង​ទំនិញ​វិនិយោគ​តាម​ច្រកទ្វារ អន្តរជាតិ​ព្រែក​ចាក ត្រូវ​ប្រឈម​នឹង​ការលំបាក​យ៉ាងខ្លាំង ព្រោះ​ត្រូវ​ក្រុម​សមត្ថកិច្ច​គាប​យក​លុយ​តាម​អំពើ​ចិត្ត ។​

​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​តូចតាច បានឱ្យដឹងថា អំពើពុករលួយ​របស់ លោក ជុំ ប៊ុណ្ណា​រ័ត្ន មេ​នគរបាល​អន្តោប្រវេសន៍​ច្រក ទ្វារ​អន្តរជាតិ​ព្រែក​ចាក មាន​ការរិះគន់​យ៉ាង​ខ្លាំង ដោយហេតុ​ថា អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​របស់លោក ជុំ ប៊ុណ្ណា​រ័ត្ន និង បក្ខពួក​កំពុងតែ​ធ្វើឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​របរ​រកស៊ី​របស់​ក្រុម​ឈ្មួញ​ដែល​នាំចូល​ទំនិញ​តាម​ច្រក​នេះ ព្រោះ​អី​ពួកគេ​ត្រូវ ចំណាយ​លុយ​លើ​តុ និង​ក្រោម​តុ​កាន់តែ​ច្រើនឡើងៗ ។
​សូម្បី​តែ​ពលរដ្ឋ​ខ្មែរ​ដែល​ឆ្លង​ដែន​ចូល​ទៅ​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ ប្រទេស​វៀតណាម​ក៏​ប្រឈម​នឹង​ការលំបាក​ដែរ ព្រោះ​ត្រូវ​មន្ត្រីក្រោមឱវាទ លោក លោក ជុំ ប៊ុណ្ណា​រ័ត្ន គាប​យក​លុយ​ស្រេច តែ​អំពើ​ចិត្ត ។​

​ផ្ទុយ​ទៅ​វិញ​រហូត​មក​ដល់ពេលនេះ ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​តែ​ធ្វើ​មិនដឹងមិនឮ ចំពោះ​អំពើពុករលួយ​របស់​ក្រុម សមត្ថកិច្ច​ឈរជើង​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ព្រែក​ចាក ហើយ​ទុកឱ្យ​ពួកគេ​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត ។
​ក្នុងចំណោម​សមត្ថកិច្ច​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ព្រែក​ចាក ដែល​កំពុង​ល្បី​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំង​បំផុត គឺ​នគរបាល​អន្តោ ប្រវេ​សន៍ មន្ត្រី​គយ មន្ត្រី​កាំកុងត្រូល​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​ក្រុមមន្ត្រី​ស្នាក់ការ​ច្រក​ទ្វារ​ដែល​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ ។​

​ជាងនេះទៅទៀត ក្រុម​សមត្ថកិច្ច​ពុករលួយ​បាន​ឃុបឃិត​ឱ្យ​ឈ្មួញ​មួយចំនួន​នាំចូល​ទំនិញគេចពន្ធ​តាម​អំពើ​ចិត្ត ហើយ​សូម្បី​តែ​តាម​រថយន្តក្រុង​ដឹកជញ្ជូន​អ្នក​ទេសចរណ៍​ក៏​មាន​បង្កប់​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់​ពី​ប្រទេស​វៀ​រតណា​មយ៉ាង​ពេញបន្ទុក ។

​សារព័ត៌មាន​យើង​ពុំ​អាច​សុំ​ការបំភ្លឺ​ពាក់ព័ន្ធ​អា​រឿង​ស្រូវ​របស់ លោក ជុំ ប៊ុណ្ណា​រ័ត្ន មេ​នគរបាល​អន្តោប្រវេសន៍ ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក បាន​នោះ​ទេ​នៅពេល ៕

 

prekchak-kap

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.